នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ ជាជនជាតិខ្មែរអាមេរិក ធ្វេីដំណេីរពីសហរដ្ឋអាមេរិក
រហូតដល់ម៉ោង ០៩:០០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ និងយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ជនជាតិខ្មែរអាមេរិក ធ្វេីដំណេីរពីសហរដ្ឋអាមេរិក) និងមិនមានជាសះស្បេីយផងដែរ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦៣នាក់ ចំនួនសំរាកពេទ្យកេីន ១៨នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣៤៥នាក់ដដែល និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា
និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៧១៤៧១ ស្មេីនឹង ១៦១៥៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។