Detail Top Banner

គួរឲ្យអាសូរ! ក្មេងប្រុស-ស្រី ២នាក់ សុំម្តាយទៅលេងទឹក លង់ស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ ម្តាយ-ឪពុក យំស្ទើរគាំងបេះដូងស្លាប់ ដោយសារកូន ប្រុស-ស្រី បានលង់ទឹកស្លាប់ ពេលដែលកូនទាំង២នាក់ សុំទៅលេងទឹក។

ក្រុមគ្រួសារបានទៅរកសពឃើញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្លងជិកអូរធំ ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា សពក្មេងរងគ្រោះ ឈ្មោះ ម៉ៅ ដាវ ភេទប្រុស អាយុ៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ង់ វិដា ភេទស្រី អាយុ៦ឆ្នាំ ក្មេងទាំង ២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា បើតាមការរៀបរាប់របស់ម្តាយ ក្មេងរងគ្រោះឈ្មោះ ជុំ ស្រីថា អាយុ៣៦ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់ ឈ្មោះ វ៉ង់ វិដា បានឲ្យថើបសុំម្តាយទៅចុះងូតទឹក២នាក់បងប្អូន ដោយក្តីអាណិតកូន ដែលពីមុនៗ មកមិនមានសកម្មភាពថើបម្តាយ និងដោយក្តីលួងលោមពេក ក៏យល់ព្រមឲ្យងូតចុះងូតទឹក មួយសន្ទុះក្រោយមក ឃើញក្មេងរងគ្រោះទាំង២នាក់ បានឡើងមកវិញហើយ រួចចូលងូតទឹកអាង នៅក្នុងផ្ទះ ដោយនឹកឃើញថា ក្មេងទាំង២នាក់ បងប្អូនលឺមាត់នៅអាងទឹកក្នុងផ្ទះគាត់មិនបានចាប់អារម្មណ៍ បន្តកាប់ឆ្ការស្មៅដុះនៅក្បែរផ្ទះ។

លុះមួយស្របក់ក្រោយមក ស្រាប់តែបាត់មាត់ គាត់ដើរទៅរកនៅនឹងអាងមិនឃើញ ហើយបានឲ្យជីដូនដើរទៅរកមើលនៅកន្លែងលក់នំ មិនឃើញ ពេលនោះឃើញខោអាវ នៅមាត់អូរ គាត់បានចុះរាវមើល ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ បន្ទាប់មករាវរកឃើញក្មួយប្រុសម្នាក់ទៀតបន្ត។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីរាវរកឃើញក្មេងទាំង ២នាក់ហើយ ឪពុកម្តាយបាននាំកូនទៅមណ្ឌលសុខភាពសង្កាត់ គ្រូពេទ្យបាននិយាយថា ក្មេងទាំង ២នាក់បានស្លាប់ហើយ។

ដោយមិនអស់ចិត្តឪពុកម្តាយ បានបន្តយកក្មេងទាំង២នាក់ទៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតទៀត គ្រូពេទ្យបានប្រាប់ថា ក្មេងទាំង ២នាក់ បានបាត់បង់ជីវិតហើយ ទើបអស់ចិត្តយកកូន មករៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសៅបំផុត៕ by FN

អត្ថបទដែលជាប់ទាក់ទង