Detail Top Banner

​ពលករ​ចំណាកស្រុក​ម្នាក់​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ​ភៀសខ្លួន​ទៅ​ស្រុកកំណើតមន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ​បាន​ចុះ​ទៅ​ពិនិត្យ​អប់រំ ណែនាំ​ពី​វិធានការ និង​តម្រូវ​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ

ខេត្តកណ្តាល៖ មាន​ពលករ​ចំណាកស្រុក​ម្នាក់​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​ មក​ប្រទេស​កម្ពុជា​វិញ​ កាលពី​ថ្ងៃ​អង្គារ​ បាន​រត់គេច​ពី​ការដាក់​ឲ្យនៅ​ដាច់ដោយឡែក​កាលពី​ថ្ងៃ​សុក្រ​ ហើយ​បាន​ភៀសខ្លួន​ទៅ​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​។

ពលករ​នោះ​មានឈ្មោះ គង់​ ម៉េង​ហេង​ អាយុ២៦ឆ្នាំ​ មកពី​ប្រទេស​ថៃ ​បាន​ភៀសខ្លួន​ទៅ​ស្រុកកំណើត​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​បាន​ចូលមក​ដល់​ភូមិ​សាមគ្គី​ ឃុំ​ព្រែក​ដំបង ​ស្រុក​មុខ​កំពូ​ល ខេត្តកណ្តាល ​នៅពេល​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០​។

ក្រោយ​ទទួល​បាន​ព័ត៌មានភ្លាម មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ​បាន​ចុះ​ទៅ​ពិនិត្យ​អប់រំ ណែនាំ​ពី​វិធានការ និង​តម្រូវ​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ដែលមាន​ម្តាយ​និង​ប្អូនស្រី​ ១​នាក់ ហើយ​មាន​សមត្ថកិច្ច​នៅ​តាមដាន​ប្រចាំការ​។

លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន ​ថា ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០២០ គាត់​ត្រូវ​បាន​យក​សំណាក ហើយ​លទ្ធផល ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​ នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បន្ត​តាមដាន​សុខភាព​ជូន​គាត់ ១៣​ថ្ងៃក្រោយ​គាត់​នឹង​ត្រូវ​យក​សំណាក​ធ្វើ តេស្ត​លើក​ទី​២ ម្តង​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង