ឯកឧត្តម វ៉ាត់ ចំរើន អូឡាំពិកអន្តរជាតិប្រកាសថា អត្តពលិកចូលប្រកួត អូឡំាពិកហ្គេមនៅជប៉ុន ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្ន កម្ពុជាទទួលបាន សិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡា ដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក ហើយយើងកំពុងស្នើសុំសិទ្ធិអនុគ្រោះបន្ថែមលើ ប្រភេទកីឡាចំបាប់ តេក្វាន់ដូWT ទូកក្តោង គុនដាវជាដើម។
ទាក់ទងទៅនឹងការទទួលចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្នុងនាមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន ក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការចាក់វ៉ាក់សំាងកូវីដ-១៩ជូនដល់កីឡាករ កីឡាការិនីកម្ពុជា នៅក្នុងចំណោមមនុស្ស សំខាន់ៗជាអាទិភាព ដែលប្រឈមនឹងហានិភ័យខ្ពស់នឹងជំងឺផ្លូវដង្ហើមនេះ។ ការទទួលបាននូវ វ៉ាក់សាំងនេះ នឹងជួយធ្វើឱ្យ កីឡាករ កីឡាការិនីកម្ពុជា ប្រមូលអារម្មណ៍តែទៅលើ ការហ្វឹកហាត់ ដើម្បីត្រៀមចូលរួម ប្រកួតអន្តរជាតិ នៅក្នុងឆ្នាំ២០២១ខាងមុខ ដូចជាអូឡាំពិកហ្គេម នាខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាមជាដើម៕