Detail Top Banner

តំណាង​លក់​ផលិតផលប្រេន​ថ្មីម្នាក់សមត្ថកិច្ចបញ្ជូន​ទៅតុលាកា ​ករណីស៊ីដាច់លុយ


ភ្នំពេញ​ ៖ ស្ដ្រី​រូបនេះ​ឈ្មោះ ណើ ចាន់​ត្រា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ កាលពីថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​នៅក្នុង​ផ្សារ​បុរី​ពិភពថ្មី​កួរស្រូវ​២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន របស់លោក គុជ គីម​ឡុង ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ស្ដ្រី​ម្នាក់​ជា​តំណាង​លក់​ផលិតផល​ប្រេន​ថ្មី CTM (​គ្រឿងសំអាង​) ករណី​ស៊ីដាច់​ប្រាក់​ជិត​មួយ​លាន​ដុល្លារ ត្រូវ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ស្ដ្រី​រូបនេះ ជា​តំណាង​លក់​ផលិតផល​ប្រេន​ថ្មី CTM (​គ្រឿងសំអាង​) ត្រូវ​កូនក្រុម​ចំនួន​១២​នាក់ ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់ថា ​បាន​ប្រ មូលលុយជិត១លានដុល្លារ ហើយ​មិន​ប្រគល់​ផលិតផល​ឲ្យ​កូនក្រុម​តំណាង​ចែកចាយ និង​មិន​ទូទាត់​លុយ​ឲ្យ​ម្ចាស់​ប្រេន​ដើម ជាងនេះទៅទៀត​យកឈ្មោះ​អ្នកស្រី ទ្រី ដា​ណា ទៅ​ឆបោក​លុយ​តំណាង​របស់ខ្លួន​យកលុយ​ទៅ​ទិញ​ផ្ទះ និង​សម្ភារៈ​ទៅវិញ​ ៕

អត្ថបទដែលជាប់ទាក់ទង