ព្រឹកមិញនេះ ក្រសួងសុខាភិបាលប្រកាសថា មិនមានករណី វិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានអ្នកជាសះស្បើយទេ
រហូតដល់ម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និង មិនមានជាសះស្បេីយ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦៤នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ៤នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣៦០នាក់ដដែល និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន 327902 ស្មេីនឹង 19517 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕ អរគុណសន្តិភាព