ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ និងមានអ្នកជាសះស្បើយ១នាក់
រហូតដល់ម៉ោង ០៧:០០ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងមានជាសះស្បេីយ១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦៤នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ៣នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣៦១នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៖