ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូ AC
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាបាន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូAC ផ្លូវបេតុង ដែលមានប្រវែង៨៥០ម៉ែត្រនឹង ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។
ក្នុងអង្កពិធីសំណេះសំណាលនឹងបើកការដ្ឋាននេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលយើងបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍនជាច្រើន៍លើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក្នុងខេត្តនឹងកំពុងប្រឹងប្រែងជាពិសេសកសាងជួសជុលផ្លូវទាំងក្នុងខេត្តនឹងនៅទីក្រុង ឬស្រុកដែលនៅតាមជនបទអោយមានភាពប្រសើរឡើង។
ឯកឧត្តមបានបន្ថទៀតថា នេះជាសកម្មភាពមួយក្នុងការអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ល។ ផ្លូវពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារនានាបានយ៉ាងងាយស្រួល។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងតាមរយៈវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នូវបញ្ហាលំបាកក្នុងការធ្វើដំណើរ សម្រាប់អោយក្រុមការងារកសាងផែនការ ដាក់បញ្ចូលសំណើរនេះ ចូលទៅក្នុងកម្មវិធីវិនិយោគខេត្ត ដើម្បីបានអនុវត្តគម្រោងឆ្លើយតបទៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ មេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយផ្លូវ កុំដឹងលើសទំងន់ដែលនាំអោយផ្លូវឆាប់ខូចវិញ ។ ក្រៅពីនេះឯកឧត្តមក៏បានក្រើនរំលឹកប្រជាពលរដ្ឋ សូមអោយមានស្មារតី ប្រុងប្រយត្ន័ នឹងជំងឺឆ្លងផ្សេងៗ និងសូមអោយមើលថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអនុវត្តទៅតាម ការណែនាំង របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវិត១៩ ក្រៅពីនេះក៏សូម អោយបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសអោយឆ្ងាយ ពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ៕ អរគុណសន្តិភាព