សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកតា នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកតា នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង

អំណោយដែលត្រូវផ្តល់ជូនលោកព្រឹទ្ធាចារ្យទាំងពីររួមមាន៖
គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកាឧបត្ថម្ភប្រចាំឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។

លោកតាព្រឹទ្ធាចារ្យបានសម្តែងនូវកី្តរំភើបក្រៃលែង និងថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេដែលតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់ពួកគាត់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកតាបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ដើម្បីដឹកនាំប្រទេសជាតិអោយ​កាន់តែរីកចំរើនបន្តទៅទៀត ។

សូមបញ្ជាក់ថា ដោយសារកត្តាសុខភាពរបស់ព្រឹទ្ធាចារ្យទាំងពីរកាន់តែទ្រុឌទ្រោម និងពិការភ្នែកមិនអាចមើលអ្វីឃើញពិបាកក្នុងការធ្វើដំណើរផងនោះ ធ្វើអោយលោកមិនអាចប្រកបរបរដេញចាប៉ីដងវែងដើម្បីរកប្រាក់ ចំណូលមកចិញ្ចឹមជីវភាពប្រចាំថ្ងៃដូចមុនទៀតបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង