សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធការផ្សាយរបស់បណ្តាញសារព័ត៌មាន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួន ពិសេសវិទ្យុបរទេសផ្សាយជាភាសាខ្មែរដែលបានព្យាយាមធ្វើការផ្សព្វផ្សាយនូវបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយនូវព័ត៌មានផ្តល់ដោយបុគ្គលដែលតាំងខ្លួនជាសកម្មជន ជាគ្រួសារនៃសកម្មជននយោបាយមួយ ឬជាសកម្មជននៃអង្គការសង្គមស៊ីវិលមួយ ធ្វើការប្រកាសក្តែងៗអំពីការព្រួយបារម្ភចំពោះអំពើហិង្សា ឬការគំរាបកំហែងនយោបាយនៅកម្ពុជា ព្រមទាំងបង្ហាញអំពីការមិនជឿទុកចិត្តចំពោះច្បាប់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាលក្នុងការចាត់វិធានការច្បាប់ និងវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍គាំទ្រដល់ពួកគេទៀតផង។ ការផ្សព្វផ្សាយទាំងនោះបានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាង និងហេតុផលច្បាស់លាស់ផ្ទុយពីការពិត មានចរឹតគុំគួន និងមានចេតនាទុច្ចរិត បំភ័ន្តសាធារណៈមតិជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រឡំ និងបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាល ដើម្បីកេងយកផលប្រយោជន៍ផ្នែកនយោបាយ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅខាងក្រោម៖