ក្រសួងទេសចរណ៍បើកសិក្ខាសាលានិងពិធីចែកពានស្ដីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាល covid-19 ដល់បងប្អូន អាជីវករ អាជីវកម្មជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅក្នុងខេត្ត
ខេត្តក្រចេះ៖ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន 30កន្លែង ក្នុងក្រុងក្រចេះ ដែលជាប់ពិន្ទុល្អក្នុងការចុះវាយតម្លៃដោយ ក្រុមការងារបរិស្ថានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍សហការជាមួយ មន្ទីរពាក់ព័ន្ធ និងដៃគូ។
នៅក្នុងក្រុងក្រចេះគឺមានសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន ៥៧កន្លែង តែការចុះវាយតម្លៃ ទទួលបានលទ្ធផល ចំនួន ៣០កន្លែង ដែលទទួលបានពិន្ទុល្អជាប់ក្នុងការចុះវាយតម្លៃ។
សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ ហ៊រ បុន្នី ក្រុងក្រចេះ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលានិងចែកពាន ស្ដីពី បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ19 ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គតិបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងនលោកជំទាវ ខាំសុភាព អភិបាលរងខេត្តក្រចេះ និងមានការអញ្ជើញចូលរួម ពីបងប្អូន ជាអាជីវករ អាជីវកម្ម ជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និង អាហារដ្ឋានចំនួន ៣០កន្លែងដែលទទួលបានជ័យលាភីល្អក្នុងការអនុវត្តស្ដីពី បរិស្ថានគ្មានផ្សែងបារីនៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន របស់ខ្លួន។
លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមត្រូវទទួលបានពាន និងបណ្ណ័សរសើរ ពេលនៅថ្ងៃនេះគឺត្រូវបានជ្រើសរើសតាមរយៈការចុះត្រួតពិនិត្យវាយតម្លៃនៅមូលដ្ឋានដោយផ្ទាល់ ពីសំណាក់ក្រុមការងារបរិស្ថានគ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ ដោយមានកិច្ច សហការជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ។
ជាលទ្ធផលយើងជ្រើសរើសបានសណ្ឋាគារ/ផ្ទះសំណាក់ចំនួន ១៥កន្លែង ក្នុងចំណោម ២៨កន្លែង ដែលបានចុះត្រួតពិនិត្យនិងភោជនីយដ្ឋាន/អាហារដ្ឋានចំនួន ១៥កន្លែងក្នុងចំណោម ៣១កន្លែងដែលបានចុះត្រួតពិនិត្យដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍បញ្ជាក់ថា÷ ការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យពីផលថ្នាំជក់និងលិខិតបទដ្ឋានគតិយុត្តនានាពិសេសសេចក្តី ណែនាំស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋការពារនិងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យដល់សុខភាពដល់អ្នកនៅជុំវិញ នឹងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថានបណ្ដាល មកពីផលិតផលថ្នាំជក់ ព្រមទាំងពិធីចែកពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដែលជាការលើកទឹកចិត្ត និងសក្ខីភាពមួយបញ្ជាក់ថា ការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍របស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ មិនត្រឹមតែជាការប្រតិបត្តិ និងអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ៕