យុវជនម្នាក់បើកបររថយន្តបុកបង្គោលភ្លើងហើយរត់ចូលប៉ុស្តិ៍នគរបាលទាញកាំភ្លើងAK47បាញ់រះផ្អើលទាំងយប់
ខេត្តកណ្តាល៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៣និង២៥នាទី នាថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខវត្តចាស់ក្នុងភូុមិកំពុងថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលបង្កឡើងដោយរថយន្តមួយគ្រឿង(ម៉ាកហ៊ីយ៉ាន់ដាយ) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7363 បេីកបរពីត្បូង ទៅជើងបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងតាមដងផ្លូវ ដែលបើកបរដោយជនសង្ស័យ ម្នាក់ឈ្មោះ ពៅ ហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើបររថយន្ត មានទីលំនៅបច្ចុប្បន្នភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
សូមបញ្ជាក់ជូនថា បើយោយតាមសមត្ថកិច្ចបានឲ្យដឹងនៅវេលាម៉ោងកេីតហេតុខាងលេីបន្ទាប់ពីកម្លាំងនគរបាលទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ពេលនោះកម្លាំងនគរបាលប៉ុស្តិបានចុះដល់កន្លែងកើតហេតុហេីយខាងកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសំពៅពូន ក៍បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាអ្នកបើកបរយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសំពៅពូន នឹងធ្វេីការដោះស្រាយតាមផ្លូវច្បាប់ រហូតដល់ម៉ោង ១៧និង៣៥នាទីនៅតែដោះស្រាយមិនចប់ ហើយខណៈពេលនោះស្រាប់តែជនសង្ស័យបានរត់ចូលទៅក្នុងបន្ទប់ដាក់កាំភ្លេីង ប៉ុស្តិ៍រដ្ឋបាលសំពៅពូនដោយនៅក្នុងបន្ទប់នោះមានកាំភ្លេីងAK47 ចំនួន ៣ដេីម ហេីយជនសង្ស័យបានទាញទ្វារបិទចាក់សោរខាងក្នុង រួចជនសង្ស័យ បានអាម៉េកាំភ្លេីងបាញ់ទៅជញ្ជាំងចំនួន ៧គ្រាប់ផងដែរ។ នៅក្នុងហេតុការណ៍នេះក៍មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំចំនួន ៦នាក់ជួយធ្វើអន្តរាគមន៍ដឹកនាំដោយលោកមេបញ្ជាការស្រុក សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងកម្លាំងស្នងការខេត្តកណ្ដាលដឹកនាំដោយលោកស្នងការខេត្តកណ្ដាលបានធ្វេីការឡោមព័ទ្ធប៉ុស្តិ៍រដ្ឋបាលសំពៅពូន ហេីយលោកស្នងការខេត្តបានប្រេីវិធានការនិយាយជាមួយជនសង្ស័យតាមមេក្រូប៉ុន្តែជនសង្ស័យនៅតែមិនចេញទៀត។ លោកស្នងការក៍បានបញ្ជាកម្លាំងជំនាញបាញ់គ្រាប់បែបផ្សែងចូលទៅក្នុងបន្ទប់តែម្តង ពេលនោះជនសង្ស័យក៍ទ្រាំមិនបាន និងផ្សែងក៍បានបេីកទ្វាររត់ចេញមកខាងក្រៅទើបកម្លាំងនគរបាលជំនាញនៃស្នងការខេត្តកណ្ដាលធ្វេីការឃាត់ខ្លួនបានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសំពៅពូន ដោយសារនៅពេលបាញ់គ្រាប់បែកផ្សែងចូលទៅ ជនសង្ស័យមានការក្រហាយភ្នែក និងអនុវត្តតាមផ្លូវច្បាប់ ៕