បុរសម្នាក់បានប្រើប្រាស់កាំភ្លើងវាយសន្តិសុខរងរបួសធ្ងន់ ដោយសារតែស្បែកជើង
ខេត្តកណ្ដាល ៖ បន្ទាប់ពីទទួលបាននូវព័ត៌មាន ករណីប្រើប្រាស់កាំភ្លើង វាយទៅលើបុរសម្នាក់រងរបួសធ្ងន់នោះ ភ្លាមៗ សមត្ថកិច្ចនៃនគរបាលខេត្តកណ្ដាល បានចុះឃាត់ខ្លួន ជនសង្ស័យយកមក សាកសួរនិងចាត់ការតាមនីតិវិធីហើយ ។
សូមជម្រាបថា យោងតាមគណនេយ្យហ្វេសបុកឈ្មោះ Sien San បានបង្ហោះសារ នៅវេលារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១មុននេះបន្តិច ដោយសំណូមពរដល់ថ្នាក់ដឹកនាំ ជួយមានវិធានការ លើម្ចាស់មន្ទីរពេទ្យមួយរូប ដែលបានដកកាំភ្លើងខ្លី វាយក្បាលសន្តិសុខរបស់ខ្លួន ។
ផ្អែកតាមរូបភាពជាច្រើនសន្លឹក បានបង្ហាញថា ទីតាំងកន្លែងកើតហេតុនោះ នៅមន្ទីរសំរាកព្យាបាល និងសម្ពព សុខម៉េង ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានរូបភាពបុរសម្នាក់ កាន់កាំភ្លើងខ្លី និងរូបភាពបុរសម្នាក់ បែកក្បាលដេកដួល នៅលើដី មុខទីតាំងខាងលើ ។
សារលោក Sien San បានសរសេរថា « សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការ ចំពោះ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីពេទ្យ បានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង។ដោយ១៨