ធាតុអាកាសនៅប្រទេសកម្ពុជាចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមករា
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែមករា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយចាប់ពីថ្ងៃ៩ ដល់ទី១២ ខែមករាដដែល នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសនៅប្រទេសកម្ពុជាចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមករា ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧ °C និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧ °C។
២.បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៣-២៦ °C ជាមួយខ្យល់ខ្លាំង។
៣.តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេសវីរៈកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមថែរក្សាសុខភាព។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ ៖