ឃាតកម្មចាក់សំលាប់ ៧កាំបិត សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ស្លាប់យ៉ាងព្រៃផ្សៃណាស់ ក្នុងបន្ទប់ជួលនាក្រុងតាខ្មៅ
ខេត្តកណ្តាល៖ បឋម នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ មានករណីចាក់សម្លាប់មនុស្សស្រីម្នាក់ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានអោយដឹងថា អំពើឃាតកម្មនេះ កើតឡើងក្នុងបន្ទប់ជួលលេខ៨ ដែលពេលនេះ សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត ដើម្បីស្រាវជ្រាវចាប់ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ ៕