ពូកែបង្រ្កាបពេក ស្ទុះទៅដាល់ចំកណ្ដាលមុខ Police បះជេីងសន្លប់ធំនៅស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧.៣០នាទី កំលាំងនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតមកដល់ចំណុចភូមិចំរេីនផល ឃុំពោធិម្រាល ឃេីញមុខសញ្ញាសង្ស័យ ៣នាក់ កំពុងជុំគ្នារួចបានហៅសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះ នូ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ ស្ទុះមកដាល់នគរបាលទាំងកម្រោលត្រូវចំផ្ទៃមុខយ៉ាងដំណំ បណ្តាលឲ្យដួុលនិងរងរបួស រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានបន្ដឆែកឆេរនិងឃាត់ខ្លួនបក្ខពួកម្នាក់ចំណោម ៣នាក់ មានឈ្មោះ ម៉ន សុភាក់ ភេទប្រុស អាយុ២៥ឆ្នាំ រកឃេីញ ចម្ពាមកៅស៊ូ មួយនិងគ្រាប់ថ្មមួយចំនួន តាមចម្លេីយសារភាពថា ពួកគេបានប្រេីប្រាស់គ្រឿងញៀនមុនពេលសមត្ថកិច្ចមកដល់ គួរបញ្ជាក់ថា កន្លងមកមានករណីគប់ បាញ់កញ្ចក់រថយន្ដជាញឹកញាប់ ដែលចំណុចនេះអាចជាប់ពាក់ព័ន្ធនិងក្រុមក្មេងទំនើង និងចាស់ទំនើងដែលតែងតែប្រេីប្រាស់គ្រឿងញៀនរួចចេញធ្វេីសកម្មភាព ។
ករណីខាងលើសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលស្រុក ដេីម្បីសាកសួរ និងធ្វើតេស្តទឹកនោម រកសារធាតុញៀន(+) និងចំណាត់ការតាមនីតិវិធី បន្ដស្រាវជ្រាវរកជនដៃដល់បក្ខពួក ក្នុងករណីប្រេីហឹង្សាដោយចេតនាមកលេីសមត្ថកិច្ច៕