លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ​ ជាប្រធានគណៈកម្មការជំនាញនានា

នៅព្រឹកថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២១​ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ​ ជាប្រធានគណៈកម្មការជំនាញនានា ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តម​ ជាទីប្រឹក្សារដ្ឋសភា និងមន្ដ្រីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ដេីម្បីត្រៀមចូលរួមកិច្ចពិភាក្សាទ្វេភាគី​ តាមរយៈប្រព័ន្ធវីដេអូ រវាងសមភាគីរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិនទូទាំងប្រទេស នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ។
សូមជម្រាបថា​ កិច្ចប្រជុំនាព្រឹកនេះ​ គឺដេីម្បីពិភាក្សាគ្នាត្រៀមលក្ខណៈក្នុងការជួបពិភាក្សាទ្វេភាគី​ រវាងរដ្ឋសភាកម្ពុជា​ ជាមួយសភាប្រជាជនចិន​ទូទាំងប្រទេស​ តាមរយៈប្រព័ន្ធវីដេអូ​ នារសៀលថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២១​ ខាងមុខនេះ។
អត្ថបទដែលជាប់ទាក់ទង