ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញ ជួបសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់គ្រួសារក្រីក្រសរុបចំនួន ៩២០គ្រួសារ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្អាង បានអញ្ជើញ ជួបសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់គ្រួសារក្រីក្រសរុបចំនួន ៩២០ គ្រួសារ ដែល៥២០គ្រួសារ មកពីឃុំខ្ពប ឃុំប្រាសាទ ឃុំតាលន់ ឃុំត្រើយស្លា និងឃុំស្វាយប្រទាល និង៤០០គ្រួសារ មកពីឃុំកោះសាច់ទន្លា ឃុំព្រែកគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

 

អត្ថបទដែលជាប់ទាក់ទង