ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាលឆ្នាំសិក្សា ២០២០-២០២១
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈទាំងអស់។
យោងតាមសេចក្ដីណែនាំខាងលើបានឲ្យដឹងថា គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈទាំងអស់ត្រូវតែបន្តអនុវត្តឲ្យខ្ជាប់ខ្ជួននូវអនាម័យ និងសេចក្ដីណែនាំ និងសេចក្ដីជូនដំណឹងដែលនៅមានសុពលភាពដូចជា៖
-គោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩
-គោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) ស្ដីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថាន ក្នុងបរិបទកូវីដ-១៩ ។
ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួង៖