Detail Top Banner

ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ា មានអាយុកាលជាង៣០០ឆ្នាំហើយ ដោយសារពុកផុយគល់ ដើមឈើ៣ដើម អាជ្ញាធររាជធានី នឹងកាប់យកចេញ នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិត​ក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ ដើមឈើ ចំនួន​៣ដើមអាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់​និង​នេសាទ គ្រោង​នឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោសារតែដើមឈើទាំង៣ដើមនេះ​ពុកគល់ ប្រហោង​ក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជាពល​រដ្ឋជា​អ្នកដំណើរ ​។


លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករានេះថា ដើមឈឺធំៗនៅ​សួន​កាណា​ឌីយ៉ា​មុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាលប្រមាណ​ជាជាង ៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធរ​រាជ​ធានី​​​ភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោង​នឹង​កាប់​យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោង​ក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយ​ថាហេតុ។

ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនិងដាំដើមឈើថ្មីជំនួសវិញ ចំណែក​​​​ដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹង​កាត់គ្រី​(លះ​មែក​​​ចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាព​រាជ​ធានី​ភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។


លោក សំ សាមុត ក៏បានបន្ថែមទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញគឺ​មាន​ចំនួន​ដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺ​មាន​អាយុ​កាល​ប្រមាណជាង ៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពី​អាជ្ញាធររាជធានី​ភ្នំពេញ​។


គួរបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានកកើតជាលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុង​​រជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល ព្រះអង្គបានបោះបង់​ចោល​រាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅទួលបាសាន ក្នុង​ខេត្ត​ស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេ ស្គាល់ថាជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គ បានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះ​អង្គបានផ្លាស់ប្តូររាជធានី ហើយបានមកសាងសង់រាជធានីថ្មីមួយទៀត​តាមបណ្តោយ​មាត់​ទន្លេចតុមុខ (ទន្លេមុខបួន)នៅក្នុងឆ្នាំ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញនេះឯង៕​ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង