ក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​៦នាក់​ ជាពលករខ្មែរត្រលប់ពីប្រទេសថៃ

រហូតដល់ម៉ោង​ ០៨:០០ព្រឹក​ ថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០២១​ នាយកដ្ឋានប្រយុទ្ធនឹងជន្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​៦នាក់​ (ពលករខ្មែរត្រលប់ពីប្រទេសថៃ)​ និង​មិនមានជាសះស្បេីយ​ទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៩៨នាក់​​​​​​​​ ​ ចំនួនសំរាកពេទ្យ​នៅកេីន​ ២២នាក់​​​​ ​(ប៉ៃលិន​ ៧នាក់​ ភ្នំពេញ​ ១នាក់​ បន្ទាយ​មានជ័យ​ ១៣នាក់​ និងបាត់ដំបង​ ១នាក់​)​ និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ ៣៧៦នាក់​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៣៦១៤៨៨ ស្មេីនឹង​ ២១៥១៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង