ក្រសួងសុខាភិបាលប្រកាសពីការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់
គិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ នាំចូលថ្មី ១៥នាក់ ពលករខ្មែរត្រលប់ពីប្រទេសថៃទាំងអស់ ខេត្តបាត់ដំបង ៩នាក់ ខេត្តបន្ទាយមានជ័យ ៥នាក់ និងខេត្តឧត្តមានជ័យ ១នាក់ និងមានជាសះស្បេីយ ៤នាក់(ប៉ៃលិនទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៤២៦នាក់ ចំនួនសំរាកពេទ្យនៅកេីន ៤៥នាក់ និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៨១នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យេីងបានធ្វេីតេស្តចំនួន ៣៦៦៦៨៣ ស្មេីនឹង ២១២៨៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។