កើនទៀតហើយ ត្រឹមតែរយៈពេល៣ថ្ងៃ កម្ពុជាឆ្លងជម្ងឺកូវិដ.១៩ចូលពីក្រៅប្រទេស ៣៨នាក់

គិតត្រឹមម៉ោង​០៨:៣០​នាទីព្រឹក​ ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១០នាក់​ ជាពលករខ្មែរត្រលប់ពីប្រទេសថៃ​ មានខេត្តបន្ទាយ​មានជ័យទាំងអស់​​ និង​មានជាសះស្បេីយ​ ១នាក់​(ប៉ៃលិន)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៣៦នាក់​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៥៤នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ ៣៨២នាក់​​​​​​​​​​​​​​ ​ និងស្លាប់គ្មាន​។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងបានធ្វេីតេស្តចំនួន​ ៣៦៨៨៦៦ ស្មេីនឹង​ ២១៩៥៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង