លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកដល់ពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្ដឱ្យបាន​ខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ខណៈករណីកូវីដថ្មី ត្រូវបានរកឃើញជាបន្ដបន្ទាប់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន​ក្រើនរំលឹក និងអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងកម្ពុជា បន្ដប្រុងប្រយ័ត្នខ្ពស់នឹង​ជំងឺកូវីដ១៩ ដោយបន្ដគោរព និងអនុវត្ដវិធាននានា ដើម្បីការពារ ទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែធ្វើការអំពាវនាវ និងក្រសួង​បានដាក់ចេញ។

តាមរយៈសារដែលមានរយៈពេលជាង៩នាទី លោកស្រី ឱ វណ្ណឌីន បានថ្លែងកាលពីថ្ងៃទី១៥ ខែមករាថា  «ដោយសារបច្ចុប្បន្ននេះ ថ្វីត្បិតតែយើងបានបិទបញ្ចប់ព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកា ប៉ុន្ដែបញ្ហាការចម្លងរាតត្បាតជំងឺកូវីដ-១៩ នៅតែជាបញ្ហាសាធារណៈ ដែលយើងទាំង​អស់គ្នា​ត្រូវតែគ្នាប្រុងប្រយ័ត្នខ្ពស់។»

លោកស្រីបន្ដថា «យើងដឹងហើយថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញ អ្នក​ដែលមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី រហូតដល់ទៅចំនួន១៥នាក់ ដែលជាពលករ ធ្វើដំណើរ​ពីប្រទេសថៃ ដែលចំនួនឆ្លងនេះគឺច្រើន ហើយអាចនឹងមានអ្នកឆ្លងកូវីដ១៩នេះ ជាបន្ដ​បន្ទាប់ទៀត ដូច្នេះសូមបងប្អូនយើង កុំមានធ្វេសប្រហែសឱ្យសោះ»

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា «យើងងាយស្រួលក្នុងការភ្លេចនូវជំងឺកូវីដ-១៩ ដោយយើងគិតថា បច្ចុប្បន្ននេះបានបិទបញ្ចប់ព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយគ្មានបញ្ហាអ្វីព្រួយបារម្ភ។ កាលណាដែលយើងគិតបែបនេះ គឺយើងមើលងាយខ្លួនយើង យើងបានដាក់ខ្លួនយើង ឱ្យបើកចំហរយ៉ាងទូលំទូលាយណាស់ សម្រាប់ជំងឺកូវីដ អាចវាយលុកចូលមកសរីរាង្គកាយយើង ដោយងាយស្រួលជាទីបំផុត»

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបាន​ប្រកាស​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៥នាក់ ដែលជាពលករមកពីប្រទេសថៃ។ គិតត្រឹមម៉ោង៧.០០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៥នាក់ ដែលជាពលករមកពីប្រទេសថៃ។ សរុបកម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៤៣៦នាក់​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៥៤នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ ៣៨២នាក់​​​​​​​​​​​​​​ ​ និងស្លាប់គ្មាន​៕

អត្ថបទដែលជាប់ទាក់ទង