Detail Top Banner

អភិបាលខេត្តកែបបញ្ជាឲ្យគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការ​ដ្ឋាន​អាវុធហត្ថខេត្តចុះរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋ

ខេត្តកែប៖ អភិបាលខេត្តកែបបញ្ជាឲ្យគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការ​ដ្ឋាន​អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​ ចុះរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល ហេីយកំពុង​មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ចំបក់​ សង្កាត់​អូរក្រសារ​ ក្រុង​កែប។ ការចុះរុះរើនេះ គឺដើម្បី​រក្សាស្ថានភាពដើម និងបេីកផ្លូវ​សាធារណៈ​ជូន​ដល់ប្រជាពលរដ្ឋ​ មហាជន​សម្រាប់ប្រេីប្រាស់ជា​ផល​ប្រយោជន៍​សាធារណៈ​ ។
ក្នុងករណីនេះមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលជាផលប្រយោជន៍សាធារណៈរបស់រដ្ឋ។
នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង