អរគុណមិត្តចិន ដែលបានផ្ដល់ វ៉ាក់សាំងការពារកូវីដ១៩ ចំនួន ១លានដូស មកដល់កម្ពុជា !

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ ប្រកាសឱ្យដឹងតាមរយៈសារសំឡេងពិសេសថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ១លាន​ដូស ដល់កម្ពុជា សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ចំនួន ៥០មុឺននាក់។ សុំឲ្យបងប្អូនជនរួមជាតិស្ងប់អារម្មណ៍ វ៉ាក់សាំងកូវីដ-១៩ ក្រៅពីចាក់ជូនកងទ័ព នគរបាល គ្រូពេទ្យ គ្រូបង្រៀន ដែលជាអង្គភាពជួរមុខដែលត្រូវចាក់មុនគេនោះ ហើយវ៉ាក់សាំងកូវីដ-១៩ នឹងបន្តចាក់ជូនដោយឥតគិតថ្លៃជូន បុគ្គលិកអនាម័យ រាប់ទាំង អ្នករត់ម៉ូតូឌុប អ្នករត់កង់បី និងប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងបែបនេះ តាម​រយៈសារសំឡេងជាពិសេសផ្ញើជូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម។

រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ.១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួល ស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ.១៩ របស់មហាមិត្រចិន។
មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩​នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយដែរ៕

 

អត្ថបទដែលជាប់ទាក់ទង