Detail Top Banner

អ្នកបន្ទោរបង់តាមសួនច្បារ និងទីសាធារណៈ ត្រូវអភិបាលខណ្ឌដូនពេញ​ ចាប់ឲ្យបាញ់លាងសំអាតកន្លែងពួកគាត់បន្ទោរបង់រួច ទើបឲ្យត្រឡប់ទៅវិញ

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បាន​ចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានក៏​បានជួប​ក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន១៣នាក់ បាន​ឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅ​បន្ទោរបង់​នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ​។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខណ្ឌដូនពេញ។

​ភ្លាមៗនោះ កម្លាំងប្រជាការពារខណ្ឌ ក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់​បន្ទោរបង់រួច ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ។

ចុងក្រោយរដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូ​តាម​ពួកគាត់ និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈ ឬ​ឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង