ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB) បានបើកកិច្ចប្រជុំរបស់ខ្លួន លើកទី៧
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៧ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២០ និងផែនការអនុវត្ត ឆ្នាំ២០២១ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB លោកទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការអន្តរជាតិខាងការងារប្រចាំនៅប្រទេសកម្ពុជា និងលោកជំទាវ ជា សុខនី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានPAB នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន EURO-CHAM, CARE, APHEDA និង CWPD ។