ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​៣នាក់​ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ និង​មានជាសះស្បេីយ​ ៣នាក់

ភ្នំពេញ៖ គិតត្រឹមម៉ោង​ ០៧:០០នាទី​ព្រឹក​ ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​៣នាក់​ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ (ជនជាតិខ្មែរ​:​ ២នាក់​ និង​ ជនជាតិ​នីហ្សេរីយ៉ា​:​ ១នាក់) និង​មានជាសះស្បេីយ​ ៣នាក់​ (បន្ទាយមានជ័យ​:​ ២នាក់​ និង​ បាត់​ដំបង:​ ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៥៦នាក់​​​​​​​​​ ចំនួនសំរាកពេទ្យ ៥៧នាក់​​​​ ដដែល ​និងចំនួនជាសះស្បេីយសរុបកេីន ៣៩៩នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ៣៨២៦៦៨ ស្មេីនឹង​ ២២៧៧៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង