ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាជិកគណៈកម្មាធិការភាពជាដៃគូ សកល នៃការសំអាត និងទឹកស្អាត សម្រាប់ទាំងអស់គ្នា (SWA)
ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាជិកគណៈកម្មាធិការភាពជាដៃគូ សកល នៃការសំអាត និងទឹកស្អាត សម្រាប់ទាំងអស់គ្នា (SWA) តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
កិច្ចប្រជុំនេះមានគោលបំណងណែនាំសមាជិកថ្មី និងការផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់សមាជិកគណៈកម្មាធិការ SWA ។ ថ្មីៗនេះ កម្ពុជាដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាតំណាង ទើបទទួលបានការបោះឆ្នោតជាប់ជាតំណាងនៃប្រទេសប្រចាំតំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការ SWA៕