ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩​នាំចូលថ្មី​ទេ និង​មានអ្នកជាសះស្បេីយ​ ៤នាក់​

គិតត្រឹមវេលាម៉ោង​ ០៧:០០នាទី ព្រឹក​ ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២១​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និង​មានជាសះស្បេីយ​ ៤នាក់​ (ខេត្តបន្ទាយមានជ័យ​ទាំងអស់) ដូច្នេះចំនួនករណីជំងឺ​កូវីដ​-១៩សរុប ៤៥៦នាក់​​​​​​​​​ ដដែល​ ចំនួនសំរាកពេទ្យនៅសល់ ៥៣នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបកេីន ៤០៣នាក់​​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៣៨៤៩៨៨ ស្មេីនឹង​ ២២៩១៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង