លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ របស់គណៈចលនាមហាជន

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈចលនាមហាជន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ របស់គណៈចលនាមហាជន នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវិមាន ៧មករា ។
នាឱកាសនោះផងដែរ ក៏មានការប្រកាសនូវសមាសភាព អនុប្រធាន ១រូប និង សមាជិក សមាជិកា ចំនួន ៤រូប បន្ថែមទៀត នៅក្នុងរចនាសម្ព័ន្ធរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យ ឯកឧត្តម លោកជំទាវ ដែលទើបទទួលបានការតែងតាំថ្មី ត្រូវរួមសហការគ្នា ក្នុងការបំពេញការងារដោយផ្អែកលើតួនាទីភារកិច្ចរបស់ខ្លួន ដែលគណបក្សបានប្រគល់​ជូន សំដៅជំរុញប្រសិទ្ធភាពការងារគណៈចលនាមហាជន ឲ្យទទួលបានជោគជ័យបន្ថែមទៀត ប្រកប ដោយ​ប្រសិទ្ធភាពខ្ពស់៕ អរគុណ នយោបាយ ឈ្នះ ឈ្នះ
អត្ថបទដែលជាប់ទាក់ទង