រដ្ឋមន្ត្រីក្រសួងព័ត៌មាន “សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងបញ្ហាជំងឺកូវីត១៩ មានតែក្រសួងសុខាភិបាលមួយប៉ុណ្ណោះជាអ្នកឆ្លើយ និងផ្តល់គ្រប់ព័ត៌មាន ដែលកើតមានឡើង “

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអបអរសាទរ ខួប ១០ឆ្នាំ នៃដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣MHz និង ៤ឆ្នាំ ទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរម្លឹកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា រឿងបញ្ហាជំងឺកូវីត​.១៩ មានតែក្រសួងសុខាភិបាល មួយប៉ុណ្ណោះជាអ្នកឆ្លើយ និង ផ្តល់គ្រប់ព័ត៌មាន ដែលកើតមានឡើង ។
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងនូវកិច្ចប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺ​កូវីត​.១៩ បានលទ្ធផលល្អ ហើយបណ្តាប្រទេសលើពិភព​លោក បានរៀនសូត្រតាម អ្វីដែលសំខាន់ក្នុងកិច្ចការងារនេះ គឺបានរៀបចំ ក្រុមអ្នកនាំពាក្យនាំមុខមួយ មានសមត្ថភាពគ្រប់គ្រាន់ ធ្វើការងារ ២៤ម៉ោង ក្នុងការឆ្លើយតប និងផ្តល់នូវព័ត៌មានពិតប្រាដ ជូនដល់សាធារណជន។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពី បដិវត្តន៍៤.០ គឺហៅថា បញ្ញាញ្ញាណ សិប្បនិមិត្ត ដែលជាសម័យព័ត៌មានច្រើន និងមានភាពស្មុគស្មាញណាស់ ដោយមិនអាចធ្វេីម្នាក់ឯងបាននោះទេ ។ ដូច្នេះ គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នារៀងរាល់ថ្ងៃ ដេីម្បីក្តាប់បាន នូវរាល់ព័ត៌មាន ដែលកេីតមានឡេីងក្នុងខេត្តរបស់ខ្លួន ហើយមន្ទីរត្រូវគិតថា ត្រូវឆ្លើយតបដោយខ្លួនឯង ឬទាក់ទងទៅមន្ទីរជំនាញ ឬទៅអភិបាលខេត្ត? ដេីម្បីឆ្លេីយតប និងដោះស្រាយបានទាន់ពេលវេលា។ ដូច្នេះដេីម្បីអោយការងាររបស់មន្ទីរព័ត៌មានទទួលបាន ជោគជ័យ គឺ ការងារបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុងគ្នាអោយបានល្អ មានយុត្តិធម៍ ក្នុងការងារ​ជួបនិយាយគ្នាជាបង ជាប្អូន ហេីយក៏ត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់មន្ទីរជុំវិញខេត្ត បណ្តាមន្ទីរព័ត៌មាន ពិសេសអភិបាលខេត្ត ពេលនោះ រាល់គ្រប់កិច្ចការងារ​នឹងបានដំណេីរទៅដោយរលូន និងមានលទ្ធផលល្អ ៕ ដោយ : អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា
Image may contain: 1 person
អត្ថបទដែលជាប់ទាក់ទង