ក្រសួងសុខាភិបាល ប្រកាសស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងមានករណីជាសះស្បើយចំនួន ៥នាក់

គិតត្រឹមម៉ោង៧.៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសស្តីពី រកឃើញការនាំចូលកូវីដ-១៩ថ្មី​​ ១នាក់​ (ខេត្តបន្ទាយមានជ័យ​) និង​មានជាសះស្បេីយ​ ៤នាក់​ (ខេត្តបន្ទាយមានជ័យទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៤៦១នាក់​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់​ ៣៣នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបកេីន ៤២៨នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើិយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៣៩៦៣៥១ ស្មេីនឹង​ ២៣៥៩២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង