សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនអ្នកស្នេហាវិស័យបក្សីកីឡា ៨នាក់នៅស្រុកសង្កែ
ខេត្តបាត់ដំបង៖ នៅវេលាម៉ោង៣និង១២នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលចុះប្រតិបត្តិការបង្ក្រាបល្បែងសុីសងជល់មាន់១កន្លែង ស្ថិតក្នុងស្រុកសង្កែ ឃាត់ខ្លួនមនុស្សចំនួន ៨នាក់ រួមទាំងវត្ថុតាងជាក់ស្តែង។
ការបង្រ្កាបករណីល្បែងសុីសងបញ្ជល់មាន់ខុសច្បាប់នេះ គឺស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុងសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយឯក ឈឿង គឹមសុង ប្រធានការិយាព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ប្រាប់ក្រុមការងារយើងថា មនុស្សចំនួន ៨នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះ៖
ទី១-ឈ្មោះ ហ៊ូ ឆុន ភេទប្រុស អាយុ៥៩ឆ្នាំ
ទី២-ឈ្មោះ គឹម ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ
ទី៣-ឈ្មោះ យឿម យុត ភេទប្រុស អាយុ៥៧ឆ្នាំ
ទី៤-ឈ្មោះ ហើស តឿ ភេទប្រុស អាយុ៥០ឆ្នាំ
ទី៥-ឈ្មោះ ឆាយ ឈៀង ភេទប្រុស អាយុ៤៦ឆ្នាំ
ទី៦-ឈ្មោះ នាង ធី ភេទប្រុស អាយុ៥៥ឆ្នាំ
ទី៧-ឈ្មោះ ហាន លឿង ភេទប្រុស អាយុ៥៧ឆ្នាំ
ទី៨-ឈ្មោះ ឈឺន តាំងទី ភេទប្រុស អាយុ៥៨ឆ្នាំ។
ដកហូតបានវត្ថុតាងរួមមាន៖ម៉ូតូចំនួន១១គ្រឿង សង្វៀនជល់មាន់២ មាន់ជល់២ក្បាល ស៊ុមដាក់មាន់ចំនួន៣ និងជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន១។
បច្ចុប្បន្នវត្ថុតាងនិងមនុស្សត្រូវបានកំលាំងនគរបាលជំនាញកំពុងធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់៕ដោយ១៩