Detail Top Banner

អុញនោះ ! វីវរហើយ រដ្ឋមន្ត្រី​ក្រសួងការ​ពារ​ជាតិបញ្ជារឲ្យ​ក្រុមប្រឹក្សា​ពិន័យ ស្រាវជ្រាវ​រក​ការពិត ករណីរឿង​ផ្កាយ​២ បង្ករហឹង្សារបួសស្នាម នឹងគំរាម​បាញ់សម្លាប់ ស្ត្រី​ពាណិជ្ជ​ករម្នាក់

ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​ថា “​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ក្រុមប្រឹក្សាវិន័យ នឹងសិក្សា​ស្រាវជ្រាវ រឿងនេះ​។ ប៉ុន្តែ​សម្តេច​មិនទាន់​ទទួលបាន របាយការណ៍​នៅឡើយ​ទេ ហើយ​សម្តេច បានឃើញ​សារព័ត៌មាន ចុះផ្សាយ​រឿងនេះ ហេតុនេះ ត្រូវតែ​ពិនិត្យមើល ស៊ើបអង្កេត​មើល​សិន មិនទាន់​សន្និដ្ឋានថា រឿងនេះ​វា​យ៉ាងណាទេ​។ បន្តិចទៀត ធ្វើការ​ស៊ើបអង្កេត​ហើយ កិច្ចការ​ទាំងអស់នេះ គឺ​ក្រុមប្រឹក្សាវិន័យ ត្រូវតែ​បង្កើតឡើង សិក្សា​ស្រាវជ្រាវ មើល​អំពី​មូលហេតុ និង​ការខុសឆ្គង​របៀប​ណា​”​។​
​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ដែល​រង​ការចោទប្រកាន់ ពី​ស្ត្រី​ជា​ពាណិជ្ជករ​ម្នា​ក់ថា បាន​ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​នោះ ឥឡូវនេះក្រុមប្រឹក្សាវិន័យ នឹងសិក្សា​ស្រាវជ្រាវ​រឿងនេះ​ហើយ ខណៈដែល​មាន​អ្នកដែលកំពុងតែចែចូវសម្របសម្រួល ជាមួយ​ភាគី​ស្ត្រី​រងគ្រោះ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារ ជាតិ ត្រូវបាន​អ្នកស្រី ឌួង ហេ​ម៉ាលី​ស មុខរបរ ពាណិជ្ជករ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ ខេត្តកំពង់ស្ពឺ ពីបទ​ប្រើ​ហិង្សា និង​បង្ខាំង ដោយ​ខុសច្បាប់​។​
នៅក្នុង​ពាក្យបណ្តឹង របស់​ស្ត្រី​ជា​ពាណិជ្ជករ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០និង​៣០​នាទីព្រឹក ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២១កន្លងមក នៅក្នុង​រថយន្ត ដែល​កំពុង​ជិះ​តែ​ពីរ​នាក់ លើ​ដងផ្លូវ ស្ថិតនៅ​ចំណុច​ម្ដុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ឈ្មោះ សូ​យ ចាន់​ធឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង និង​បាញ់សម្លាប់ តាមផ្លូវ​រហូត​ទៅដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន​ចាប់​បង្ខាំង​ទុក នៅផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី​ជា នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូតដល់​វេលា​ម៉ោង ៧យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះមក​អន្តរាគមន៍ រំដោះ​អ្នកស្រី ចេញពីផ្ទះ ដែល​បាន​បង្ខាំង​អ្នកស្រី យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​
​ទាក់ទង​ករណីនេះ មិនអាច​សុំ​ការអត្ថាធិប្បាយពី​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ ក្រសួងការពារជាតិ បានទេ​៕ ប្រភព អង្គខ្មៅ
អត្ថបទដែលជាប់ទាក់ទង