Detail Top Banner

យកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ហើយបុរសជនជាតិចិនម្នាក់ជាជនសង្ស័យ បានមកសារភាព

ខេត្តព្រះសីហនុ៖ នៅលាម៉ោង០១និង០០នាទីឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានជនសង្ស័យបុរសជនជាតិចិនម្នាក់ បានមកសារភាព នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ​ដ្ឋាន​នគរបាលខេត្តព្រះសីហនុ ថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២០និង​៣០នាទី នៅអគារស្នាក់នៅមួយកន្លែង ជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ព្រះសីហនុ ខណៈមានជនរងគ្រោះជនជាតិចិនម្នាក់ ភេទប្រុស ជនជាតិចិន ជាអ្នកស្នាក់នៅអគារបុគ្គលិកជាមួយជនសង្ស័យកំពុងគេងនៅលើគ្រែ ជនសង្ស័យបានយកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ ចុះទៅទីតាំងកើតហេតុ នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលសមត្ថកិច្ចបានឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យបុរសជនជាតិចិន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។
ចំពោះទីតាំងកើតហេតុ ត្រូវបានប្រគល់ជូនការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីធ្វើការត្រួតពិនិត្យនិងចាប់យកវត្ថុតាង កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី ៕
អត្ថបទដែលជាប់ទាក់ទង