ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០

ខេត្តរតនគិរី៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើក​ទី២០ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រីនាយក នាយក​រងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើក​ទី១៩ របស់ក្រុមប្រឹក្សាខេត្ត និងពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមករា និងលើកទិសដៅបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១ និងកិច្ចការចាំបាច់មួយចំនួនទៀត៕ ប្រភព៖ រដ្ឋបាលខេត្តរតនៈគិរី
អត្ថបទដែលជាប់ទាក់ទង