ក្រសួងសុខាភិបាលយេីងប្រកាសពីការពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​ ៣នាក់

គិតត្រឹមម៉ោង​ ០៨:០០​ព្រឹក​ ថ្ងៃទី០៣ ខែកុម្ភ:​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ទេ និង​មានជាសះស្បេីយ​ ៣នាក់​ (ខេត្តបន្ទាយមានជ័យទាំង៣នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៦៦នាក់​​​​​​​​​​​ដដែល​ ចំនួនសំរាកពេទ្យនៅសល់ ១៩នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៤៧នាក់​​​​​​​​​​​​​​​​ ​និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងក្រសួងសុខាភិបាលយេីងបានធ្វេីតេស្តចំនួន​ ៤០៧៩១៥ ស្មេីនឹង​ ២៤២៨០ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង