Detail Top Banner

ភ្លេីង​​ចង្ក្រានឆេះផ្ទះសង់អំពីឈើ ដំបូល​ និងជញ្ជាំងធ្វេីអំពី​ស្បូវ​អស់ផ្ទះមួយខ្នង​ទំហំ៤ម៉ែត្រ​គុណ​នឹង៥ម៉ែត្រ​

ខេត្ត​កំពង់ចាម​៖​ ផ្ទះសង់អំពីឈើ ទំហំ៤ម៉ែត្រ​គុណ​នឹង៥ម៉ែត្រ​ ដំបូល​ និងជញ្ជាំងធ្វេីអំពី​ស្បូវ​ ដែលងាយនឹងបង្កគ្រោះ​ថ្នាក់ ​ម្ចាស់ធ្វេស​ប្រហែសថែមទៀតនោះ​ បានធ្វេីឲ្យភ្លេីងចង្ក្រានរាលដាលឆេះអស់ទាំងស្រុង​ ហេតុ​ការណ៍​នេះ​ កេីតឡេីង​នៅថ្ងៃ​ទី០៣​ ខែកុម្ភ:​ ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទីព្រឹក នៅចំណុចភូមិថ្មី ស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ម្ចាស់​ផ្ទះ​ឈ្មោះ​​ ពេញ ម៉ៅ ភេទប្រុស អាយុ​៩៣ឆ្នាំ​ រស់នៅ​ក្នុង​កន្លែង​កេីត​ហេតុ​ខាងលេី​ តែម្នាក់ឯង​ ក្នុងទំហំផ្ទះសង់អំពីឈើ ទំហំ៤ម៉ែត្រ​គុណ​នឹង៥ម៉ែត្រ​ ជញ្ជាំងនិងដំបូល​ប្រក់ ធ្វេីអំពី​ស្បូវ​ ។
ប៉ុន្តែ​អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ​ គឺលំ​នៅឋានត្រូវឆេះបំផ្លាញអស់ដោយសារ​គ្រោះ​អគ្គីភ័យ​ ទោះមានការចេញអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍​ សហការជាមួយលោកមេភូមិ ចុះដល់កន្លែងកើតហេតុក្តី​ ។
លោក ពេញ ម៉ៅ​ ដែលជាម្ចាស់ផ្ទះរងគ្រោះបាន​រៀប​រាប់ពីមូលហេតុថា​ គាត់ដាំបាយ និងស្ល រួចហើយគាត់បានចុះមកក្រោមផ្ទះ ពេលនោះមានខ្យល់បោកបក់មកបណ្ដាលឲ្យអណ្ដាតភ្លើង ឆាបឆេះជញ្ជាំង ហើយលោកតាក៏បានទៅពន្លត់ និងប្រជាពលរដ្ឋនៅជុំវិញក៏បាននាំគ្នាមកជួយដែរតែមានខ្យល់ខ្លាំង ធ្វើឲ្យភ្លើងឆេះផ្ទះអស់គ្មានសល់​ បណ្ដាល​ឲ្យ​ខ្វះ​ទីជម្រក​បែបនេះ​ ។
លោក ពេញ ម៉ៅ​ ប្រាប់ពីសម្ភារៈខូចខាតដូចជា​ ផ្ទះសង់អំពីឈើ ទំហំ៤ម៉ែត្រ​គុណ​នឹង៥ម៉ែត្រ​ ដំបូល​ប្រក់ និងជញ្ជាំងធ្វេីអំពី​ស្បូវ​ ប្រាក់រៀល​ចំនួន ១៤១០០០០៛(មួយលានសែសិបមួយម៉ឺនរៀល)​ អង្ករចំនួន២បេ ស្មើ ១០០គីឡូក្រាម​ និងរូបលោកផ្ទាល់ត្រូវរបួស ត្រូវកម្ដៅភ្លើងនិងស្លោកស្បែកចំក្បាល មានកម្រិតស្រាល​ ។
ជា​និច្ច​កាល​ អាជ្ញាធរ​មូលដ្ឋាន​តែងក្រេីន​រំលឹក​ដូច្នេះ​ថា​ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះករណី អគ្គីភ័យ ព្រោះរយៈពេលតែប៉ុន្មាននាទី វាអាចបង្កឲ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន៕ ដោយ១៩
អត្ថបទដែលជាប់ទាក់ទង