ក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋជាប់ព្រំប្រទល់វៀតណាម ប្រុងប្រយ័ត្នខ្ពស់ដោយមើលឃើញថា ប្រទេសវៀតណាមថ្មីៗនេះ កំពុងមានការផ្ទុះឡើងវិញនូវការចម្លងនៃវីរុសកូវិដ១៩ នៅក្នុងសហគមន៍
ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាមបានរកឃើញករណីវិជ្ជមានជំងឺកូវីដ.១៩ នៅតាមបណ្តាខេត្តចំនួន១០ ហើយខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជា។
ក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជា ជាប់ព្រំប្រទល់វៀតណាម ប្រុងប្រយ័ត្នខ្ពស់ដោយមើលឃើញថា ប្រទេសវៀតណាមថ្មីៗនេះ កំពុងមានការផ្ទុះឡើងវិញនូវការចម្លងនៃវីរុសកូវិដ១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវិដ១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសដែរនោះ ទើបថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ហើយចំពោះអភិបាលនៃគណៈអភិបាលរាជធានី ខេត្តត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវិដ១៩ តាមច្រកព្រំដែនកម្ពុជា.វៀតណាម ដើម្បីកុំឲ្យចូលមកកម្ពុជា ។