ក្រសួងសុខាភិបាលយេីង បានប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី​​ទេ​ និង​មានជាសះស្បេីយ​ ២នាក់

គិតត្រឹមម៉ោង​ ០៧:០០​ព្រឹក​ ថ្ងៃទី០៨​ ខែកុម្ភ:​ ឆ្នាំ២០២១​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីង សហការណ៍ជាមួយវិទ្យាស្ថានប៉ាស្ទ័រ បានប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី​​ទេ​ និង​មានជាសះស្បេីយ​ ២នាក់ (ខេត្តបន្ទាយមានជ័យ​ទាំងពីរ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៤៧៤នាក់ ដដែល​ ចំនួនសំរាកពេទ្យនៅសល់ ១៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៥៦នាក់ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៤១៩៣៨៣ ស្មេីនឹង​ ២៤៩៦២៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង