Detail Top Banner

វាពិតជាអយុត្តិធម៌ណាស់! សម្រាប់ចំបុីខ្មៅ

ឯកឧត្តម ហ៊ុន ជា មួយម៉ោងមុននេះ បានសរសេរបង្ហោះតាមបណ្តាញសង្គមយ៉ាងដូច្នេះថា ៖
“វាពិតជាអយុត្តិធម៌ណាស់សំរាប់ចំបុីខ្មៅ 👎🏻
តាមមើលទៅប្រហែលគ្រួសារ ចំបុីខ្មៅគ្មានអីពាក់លើស្មា ដូចគេទេដឹង 🤣🤭🤫 ចំបុីខ្មៅ ខុសតែ១មុខ ត្រូវទទួលទោស ! តែស្អីគេទុំទាវ ២០២១ ខុសច្រើនណាស់តែត្រូវលើកលេង ទៅវិញ 💵🙈💵🙈💵🙈👎🏻🤣🤣🤣
Good job & good night 😴
យើងបានដឹងហើយថា ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាហាក់ដូចជាកើតលើគ្រប់រូប តែទោសនៃកំហុសបែជាមានភាពខុសគ្នា ។
ចំប៉ីខ្មៅ ៖ «ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ» ។
នេះគឺជាសំណេររបស់ ចំប៉ីខ្មៅ តាមបណ្តាញសង្គម Facebook ដែលកើតឡើងក្រោយពេលដែលក្រសួងវប្បធម៌ ព្រមទទួលយកការសុំទោសពីក្រុមតួសម្តែង «ទុំទាវ២០២១» ដែលមាន អាជី និង អាម៉ី ជាតួឯក ហើយជាតារាកំពូលជេរបញ្ចោរតាមបណ្តាញសង្គម​ និងអួតអាងពីរឿងរកស៊ីលក់ដូរតាមអនឡាញ ដែលអាចរកប្រាក់ចំំណេញរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ មានឪពុកពាក់ផ្កាយ៣ទៀតផង ៕
អត្ថបទដែលជាប់ទាក់ទង