ក្រសួងសុខាភិបាល ប្រកាសព័ត៌មានអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត
ក្រសួងសុខាភិបាល បានជូនព័ត៌មានអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដូចខាងក្រោមនេះ ៖
១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១៖ ៦៥៧នាក់ (ស្រី ២៩៣នាក់) ។
២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ៤៤២នាក់ (ស្រី ១៦៤នាក់)។
៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖ ២១៥នាក់ (ស្រី ១២៩នាក់)។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា