Detail Top Banner

រថ​យន្ដកុងទែន័រ​ រេចង្កូតចូលដូរលុយទាំងព្រឹក​មាន់រងាវ​ បណ្ដាល​ឱ្យ​មានរបួស​មនុ​ស្ស​ និងខូតខាត​រថយន្ត​សម្ភារៈ​ផ្សេងៗ

ខេត្តកំពង់ស្ពឺ​៖​ កាលពីម៉ោង​០៤ទាបភ្លឺ​ ថៃ្ងទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅលើកំណាត់ផ្លូវជាតិលេខ៤​ PK​4​2​+​5​0​0​ នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំ​រោងទង មានរថយន្ដ ១គ្រឿង ម៉ាកFUSO ពណ៌បៃតង ពា​ក់ស្លាកលេខ ភ្នំពេញ 3E-3936 សណ្ដោ​ងសឺមីរ៉ឺ​ម៉​ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនក្រោយកើត​ហេ​តុ​) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបា​ន​បុករថយន្ដ១គ្រឿង ម៉ាកTUNDRA ពណ៌ស ពា​ក់ស្លាកលេខ ភ្នំពេញ 2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ​ជន​បរ​ទេស​ ស្នាក់នៅរាជធានីភ្នំពេញ ។
ក្នុងហេតុការ​ណ៍​គ្រោះថ្នាក់​ខាងលេី​ ជនរងគ្រោះ​ជា​ប់ក្នុងរថយន្ដ អ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រ​ស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិ​ព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ជួយអន្ដរាគមន៍​សង្រ្គោះ​បន្ទាន់​ចេញពីក្នុងរថយន្ដ​ រួចបញ្ជូន​ទៅ​មន្ទីរពេទ្យ​។
តាមរបាយការណ៍​ជំនាញ​ ​រថយន្ត​សណ្ដោង​សឺមី​រឺម៉​ក​ បើកបរបញ្ច្រាសទិស​ រេចង្កូតចូលទៅផ្នែកខាង​ឆ្វេង​ បុករថយន្ដដែលបេីកបញ្រ្ចាសទិសគ្នា រុញចូល​ទៅខាងក្នុងផ្ទះ​ វេរប្រាក់​ Wing ។
បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ យកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំ​រឿងចាត់កា​រតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង