ក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​​ ៣នាក់

គិតត្រឹមម៉ោង​ ០៨:០០នាទីព្រឹក​ ថ្ងៃទី១៣ ខែកុម្ភ:​ ឆ្នាំ២០២១​ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ទេ និង​មានជាសះស្បេីយ​​ ៣នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​ ២នាក់​ និង​ នីហ្សេរីយ៉ា​ ១នាក់​អ្នកទាំងបីបានព្យាបាលនៅភ្នំពេញ)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ៤៧៩នាក់​​​​​​​​​​​​​ ដដែល​ ចំនួនសំរាកពេទ្យនៅសល់ ១៣នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៦៦នាក់​​​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៤៣០០៤៧ ស្មេីនឹង​ ២៥៥៩៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង