ថ្មីទៀតហើយ! ក្រសួងសុខាភិបាលកម្ពុជា ប្រកាស ពីការវិភាគរកឃើញករណីវិជ្ជមានកូវីដ.១៩បំលែងខ្លួនថ្មី (New Variant) នៅកម្ពុជា លើអ្នកដំណើរបរទេសចំនួន ៣នាក់

ក្រសួងសុខាភិបាលកម្ពុជា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៦៥៤នេះ បានចេញសេចក្ដីប្រកាស ស្តីពីការវិភាគរកឃើញករណីវិជ្ជមានកូវីដ.១៩បំលែងខ្លួនថ្មី (New Variant) នៅកម្ពុជា លើអ្នកដំណើរបរទេសចំនួន ៣នាក់ដំបូង ដែលមាន ៖

១. បុរសជនជាតិឥណ្ឌា អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅសឹង្ហបុរី ចូលដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

២. ស្ត្រីជនជាតិឥណ្ឌា អាយុ២៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅសឹង្ហបុរី ចូលដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

៣. ស្ត្រីជនជាតិចិន អាយុ២៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ ក្នុងអូតែលសុខា បានធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅកូរ៉េខាងត្បូង ចូលដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

អត្ថបទដែលជាប់ទាក់ទង