សូម្បីតែសត្វទន្សោង ក៏ហូរទឹកភ្នែកដែរ ព្រោះទទួលរងនូវការឈឺចាប់ អ្នកជាមនុស្សក៏ចង់រស់នៅដោយសុខសាន្តចុះចំណែកសត្វ ពួកគេមិនបានបៀតបៀនអ្នកទេ

សូម្បីតែសត្វទន្សោង ក៏ហូរទឹកភ្នែកដែរ ព្រោះទទួលរងនូវការឈឺចាប់ អ្នកជាមនុស្សក៏ចង់រស់នៅដោយសុខសាន្តចុះចំណែកសត្វ ពួកគេមិនបានបៀតបៀនអ្នកទេ ហេតុអ្វីក៏ពួកមនុស្សចេះតែមកបៀតបៀនមិនព្រមឈប់អញ្ចឹង សត្វទន្សោងមួយក្បាលទៀតហើយបានជាប់អន្ទាក់នៅក្នុងព្រៃសង្ឃរុក្ខាវ័ន ដែលក្រោយមកបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរ ហើយរូបសត្វទន្សោងដេកស្លាប់ជារូបសត្វទន្សោងដែលបានជាប់អន្ទាក់ និងត្រូវបានព្រានព្រៃចង្រៃ បានបាញ់ទម្លុះបំពង់ក ហើយប្រឹងរត់មកស្លាប់នៅភូមិសាស្ត្រភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិតជាមានអារម្មណ៍ក្តុកក្តួលពេកហើយ ពេលឃើញប្រភេទសត្វកម្រនៅលើពិភពលោកទាំងនេះ នៅតែទទួលរងនូវការគំរាមកំហែង បរបាញ់ និងដាក់អន្ទាក់ ដើម្បីសម្លាប់យកសាច់ធ្វើជាចំណី។
តើអ្នកដឹងទេ សត្វទាំងនេះឈឺចាប់យ៉ាងណា?
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់ចំពោះបរបាញ់សត្វ និងដាក់អន្ទាក់ទៀតទៅ ព្រោះការបរិភោគសាច់សត្វព្រៃរបស់ពួកអ្នក មិនបានធ្វើឲ្យអ្នករស់អស់មួយជីវិតនោះទេ ផ្ទុយទៅវិញ នៅពេលដែលបាត់បង់សត្វព្រៃ ពួកអ្នកជាមនុស្ស និងបាត់បង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ចំណូលតាមបែបធម្មជាតិ។
MTV TODAY សង្ឃឹមយ៉ាមុតមាំថា សមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តច្បាប់ឲ្យតឹងរឹងចំពោះព្រានចង្រៃទាំងនោះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងបញ្ឈប់ជាបន្ទាន់។
យើងបានដឹងហើយថា បើតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងមួយឆ្នាំ យ៉ាងហោចអន្ទាក់ជាង ៤ ម៉ឺន ត្រូវបានដោះចេញពីតំបន់អភិរក្ស ដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃ ៕
