ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការបង្ហាញកម្មវិធីគ្រប់គ្រងទិន្នន័យមន្ត្រីរាជការក្រសួងព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការបង្ហាញកម្មវិធីគ្រប់គ្រងទិន្នន័យមន្ត្រីរាជការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ក្នុងនាមប្រធានក្រុមការងារបណ្តុះបណ្តាលធនធានមនុស្ស ឯកឧត្តម សូនីវង្ស វិសិដ្ឋ បានឡើងធ្វើរបាយការណ៍សង្ខេប អំពីដំណើរការទាំងស្រុងនៃការរៀបចំបង្កើតប្រព័ន្ធអេឡិកត្រូនិចគ្រប់គ្រងទិន្នន័យមន្រ្តីរាជការក្រសួងដោយជោគជ័យ ជូនឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង ក្នុងកិច្ចប្រជុំស្តីពីការបង្ហាញកម្មវិធីគ្រប់គ្រងទិន្នន័យមន្ត្រីរាជការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន នារាជធានីភ្នំពេញ។
សូមអរបអរសាទរចំពោះការចាប់ផ្តើមប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធអេឡិកត្រូនិចគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ នៃក្រសួងព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា