អក្នធ្វើការអាចចេញរកសុីអក្នរកសុីអាចត្រលប់ទៅធ្វើការវិញដោយរបៀបណា!
#អក្នធ្វើការអាចចេញរកសុីអក្នរកសុីអាចត្រលប់ទៅធ្វើការវិញដោយរបៀបណា!
មិត្តរួមការងារខ្ញុំម្នាក់គាត់មានបទពិសោធន៍ធ្វើការរយ:ពេល១០ឆ្នាំ កាលពីពីរឆ្នាំមុន ឆ្នាំ២០១៩គាត់បានសម្រេចចិត្តផ្លាស់ប្តូររបត់ជីវិតពីអ្នកធ្វើការទៅជាអ្នករកសីុ ។ ចេញធ្វើ business បានមួយរយៈគាត់ក៏មានកូនចិត្តស្តាយការងារមុខដំណែងដែលធ្លាប់ធ្វើស្តាយប្រាក់ខែដែលធ្លាប់ទទួលបាន ដោយសារអាជីវកម្មរបស់គាត់មិនទាន់បង្តើតប្រាក់ចំណេញ ធ្វើឲគាត់បាក់ទឹកចិត្ត គួបផ្សំនឹងគ្រួសារមិត្តភក្តិក៏មិនគាំទ្រឲចេញរកសីុទៀតធ្វើឲគាត់កាន់តែមានសម្ពាធហើយបាត់ជំនឿចិត្តលើអាជីវកម្មដែលគាត់កំពុងតែធ្វើ ។ រយៈពេលមួយឆ្នាំគត់ដែលគាត់ចំណាយពេលជាមួយអាជីវកម្មដែលមិនទាន់បង្តើតប្រាក់ចំណេញ ធ្វើឲគាត់បោះបង់ហើយយល់ថាជីវិតគាត់មិនសមនឹងអាជីពជាអ្នករកស៊ីទេ គាត់ធ្វើការឲគេឬចេញរកសីុខ្លួនឯងក៏ជីវិតគាត់នៅតែដដែល ចឹងហើយគាត់ចាំបាច់អីត្រូវចេញទៅរកសុីបើគ្រាន់តែទៅធ្វើការក៏គាត់រកចំណូលបានហើយមិនពិបាកដូចរកសុីខ្លួនឯងទៀត ដូច្នេះចុងក្រោយគាត់សម្រេចចិត្តត្រឡប់ទៅធ្វើការនៅស្ថាប័នដដែលតួនាទីដដែលរបស់គាត់វិញ ៕#Thesound
ដោយ:សេងហុង